khmer eng
  • ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ
     
    ចែករំលែក ៖

    នារសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ អមដំណេីរដោយ ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការទី២ និង ឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាសមាជិកគណៈកម្មការទី៦ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិនៅសាលាឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពីបានសំណេះសំណាលរួចមក ឯកឧត្តមបាន ពន្យល់បកស្រាយបំភ្លឺរាល់ការប្រឈម សំណូមពររបស់ឃុំ ព្រមទាំងបានជម្រាបពីសេចក្តីត្រូវការចាំបាច់ចម្បង៣របស់ប្រជាពលរដ្ឋរួមមាន ទី១.សន្តិភាព ទី២.ជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ និងទី៣.យុត្តិធម៌ក្នុងសង្គម ។
    មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តាំផ្ញេី និងផ្តល់អនុសាសន៍ៈ
    -ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព
    -ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ
    -ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
    -ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២
    -ទី៥.ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ